ក្រុមហ៊ុន China Mobile ដែលជាក្រុមហ៊ុនទូរស័ព្ទរបស់ចិនមានអ្នកប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក បានប្រកាសថា បានបាញ់សាកល្បងផ្កាយរណប 6G បានដោយជោគជ័យ។ ផ្កាយរណបនេះ ដែល China Mobile អះអាងថាជាផ្កាយរណប 6G ដំបូងគេបង្អស់នៅលើពិភពលោក គឺជាកំណត់សម្គាល់ដ៏សំខាន់មួយ។
ប្រព័ន្ធ 6G មិនទាន់ត្រូវបានទទួលស្គាល់ និងកំណត់អំពីស្តង់ដារជាក់លាក់នៅឡើយទេ ប៉ុន្តែការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគតនេះ កំពុងត្រូវបានធ្វើឡើងនៅជុំវិញពិភពលោក។ ប្រទេសចិនបានកំណត់យកឆ្នាំ 2030 ជាឆ្នាំដែលនឹងអាចអោយប្រជាជនទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធ 6G។ បន្ថែមពីនេះ ប្រទេសចិនរំពឹងថា ការកំណត់អំពីស្តង់ដាររួមរបស់ 6G នឹងអាចសម្រេចបាននៅក្នុងឆ្នាំ 2025 ដើម្បីអាចបោះជំហានឈានទៅកាន់គោលដៅរបស់ខ្លួននៅក្នុងឆ្នាំ 2030។
ប្រទេសចិនបានក្លាយជាប្រទេសដែលមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា 6G។ ក្រុមហ៊ុនដូចជា Huawei, ZTE, និងក្រុមហ៊ុនផ្សេងៗទៀត បានចាប់ផ្តើមធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យា 6G តាំងពីឆ្នាំ 2020។ គួរឱ្យដឹងថា បច្ចេកវិទ្យា 6G គឺជាបច្ចេកវិទ្យាអនឡាញដែលមានល្បឿនលឿនជាងបច្ចេកវិទ្យា 5G ហើយវានឹងផ្តល់អោយអ្នកប្រើប្រាស់នូវការភ្ជាប់ដែលមានល្បឿនខ្ពស់ជាង និងការផ្ទុកទិន្នន័យដែលលឿនជាង។ នៅពេលដែលបច្ចេកវិទ្យា 5G អាចផ្តល់ល្បឿនប្រហែល 10 Gbps (Gigabits per second) បច្ចេកវិទ្យា 6G អាចផ្តល់ល្បឿនប្រហែល 100 Gbps ឬច្រើនជាងនេះ។

ថ្ងៃអង្គារ, ទី០៦ ខែមករា ឆ្នាំ២០២៦