• Weather Icon ថ្ងៃអង្គារ, ទី០៦ ខែមករា ឆ្នាំ២០២៦
Main Image

Elon Musk ឃើញ ChatGPT អ៊ែមពេក បោះលុយជិត ១០០ពាន់លានដុល្លារ ដើម្បីទិញយកមកគ្រប់គ្រង

ថ្ងៃសុក្រ, ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ | ព័ត៌មាន: សមាគម , Tags: Elon Musk ChatGPT

នៅពេលនេះ Elon Musk ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា និងជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX កំពុងព្យាយាមទិញក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី ChatGPT ក្នុងតម្លៃប្រមាណ $97.4 ពាន់លានដុល្លារ។

ការដេញថ្លៃនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះ Elon Musk មានជម្លោះជាមួយ CEO របស់ OpenAI គឺ Sam Altman។ ខណៈនេះ ក្រុមហ៊ុន xAI របស់ Musk និងអ្នកវិនិយោគផ្សេងៗក៏គាំទ្រការទិញនេះផងដែរ។ មូលហេតុដែល Musk ចង់ទិញ OpenAI គឺដោយសារតែលោកធ្លាប់ជាសហស្ថាបនិករបស់ OpenAI ប៉ុន្តែបានចាកចេញនៅឆ្នាំ 2018 ព្រោះលោកមិនពេញចិត្តជាមួយទិសដៅរបស់ក្រុមហ៊ុន។

លោកមិនចង់ឲ្យ OpenAI ផ្ដោតលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ។ Sam Altman បានច្រានចោលសំណើរបស់ Musk និងបានឆ្លើយតបដោយអំពាវនាវឲ្យទិញ Twitter ជំនួសវិញ។ លោក Bret Taylor ប្រធានក្រុមប្រឹក្សាភិបាល OpenAI បានថ្លែងថា OpenAI មិនសម្រាប់លក់ទេ។ ដោយឡែកសំណើរបស់ Musk បានធ្វើឲ្យ OpenAI ជាប់ក្នុងវិបត្តិនៃការរកប្រាក់ចំណេញ និងបានប្តឹង OpenAI ពីការបំផ្លាញគោលដៅដើមរបស់ក្រុមហ៊ុន។

ប្រសិនបើ Musk ទិញ OpenAI បានលោកនឹងអាចគ្រប់គ្រងបច្ចេកវិទ្យា AI របស់ក្រុមហ៊ុននេះ។ ករណីនេះបានធ្វើឲ្យក្រុមប្រឹក្សាភិបាល OpenAI សង្កេតពិចារណាអំពីតម្លៃសារពើភ័ណ្ឌ និងការគ្រប់គ្រងបច្ចេកវិទ្យា AI៕ ប្រភព៖ CNN
Article Image
Ad Bellow Detail
Ad
Ad
Ad