• Weather Icon ថ្ងៃអង្គារ, ទី០៦ ខែមករា ឆ្នាំ២០២៦
Main Image

មោទនភាពជាតិខ្មែរ! ផលិតជាតិ ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក!

ថ្ងៃសុក្រ, ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ | ព័ត៌មាន: បច្ចេកវិទ្យា , Tags: លោក Henry Ford រថយន្ត Ford

ប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ អំពីក្រុមហ៊ុន Ford Motor នៅក្នុងកម្មវិធីមួយ, ឯកឧត្តម កែវ រតនៈ, រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា: "ចំពោះមនុស្សដែលអាចឆ្លងឆ្លើយអាយុ 100 ឆ្នាំ គឺត្រូវបានចាត់ទុកថា មានសុខភាពល្អ និងសំណាងល្អ។

ប៉ុន្តែអាយុ 100 ឆ្នាំនេះ ប្រសិនបើគិតជាមនុស្សគឺមិនមានច្រើនទេ។ ដោយឡែក, ក្រុមហ៊ុន Ford Motor Company ពេលនេះមានអាយុ 122 ឆ្នាំហើយ។ នៅឆ្នាំ 1903 នៅមហាវិថី Mark Avenue, Detroit, រដ្ឋ Michigan, សហរដ្ឋអាមេរិក លោក Henry Ford បានផ្តល់ជូនសហរដ្ឋអាមេរិក និងមនុស្សជាតិទាំងមូលនូវរថយន្តដែលបានផ្លាស់ប្តូរសេដ្ឋកិច្ចគ្រួសារ និងសង្គមរបស់អាមេរិក និងពិភពលោកទាំងមូល។

លោក Henry Ford បានផ្តល់ជូននូវរថយន្តដែលមានតម្លៃសមរម្យ គុណភាពល្អ, សន្សំសំចៃខ្ពស់ និងអាចជឿទុកចិត្តបាន។ ការចាប់ផ្ដើមដ៏តូចមួយរបស់លោក Henry Ford បានក្លាយទៅជាគំរូនៃឧស្សាហកម្មរថយន្តពិភពលោកទាំងមូល។ ចាប់តាំងពីរថយន្ត Ford ផលិតដំបូងនៅឆ្នាំ 1896 គឺមានអាយុ 122 ឆ្នាំទៅហើយ។ រថយន្តនេះគឺ Ford Model T ដែលល្បីល្បាញទូទាំងពិភពលោក ហើយមកទល់បច្ចុប្បន្ននេះ Ford បានដាក់សម្ពោធរថយន្តប្រភេទថ្មីមួយទៀតគឺ Ford Territory ដែលកំពុងតែល្បីល្បាញទូទាំងពិភពលោក ហើយកម្ពុជាមានភ័ព្វសំណាងធ្វើជាម្ចាស់ផ្ទះសម្រាប់រថយន្តនេះ។ សូមចូលរួមអបអរសាទរ។
Article ImageArticle ImageArticle ImageArticle ImageArticle ImageArticle ImageArticle Image
Ad Bellow Detail
Ad
Ad
Ad